ចូរ​ឲ្យ​និយមន័យ នៃពាក្យ វប្បធម៌ អរិយធម៌ខ្មែរ?

សំណួរ៖ ចូរ​ឲ្យ​និយមន័យ នៃ​ពាក្យ វប្បធម៌ អរិយធម៌​ខ្មែរ?

ចម្លើយ៖
១. និយមន័យ​ទូទៅ​នៃ​អរិយធម៌​​៖​​​​​​​​​​​​​​ អរិយធម៌​​ គេ​អាច​ឲ្យ​និយមន័យ​អរិយធម៌​ប្លែកៗ ន័យ តាម​សព្ទ គឺ​អរិយធម៌ មក​ពី​ពាក្យ ​ អរិយ+​​ ​​​​​​​ធម៌ ដូចនេះ អរិយធម៌ គឺ​ជា​ធម៌​ទាំងឡាយ​​ណា​ដែល​​ជា​​សភាព និង​តំលៃ​នៃ​ការ​លូតលាស់ រីក​ចម្រើន ខ្ពង់ខ្ពស់ ថ្លៃថ្នូរ​ក្នុង​ការ​រស់នៅ​របស់​មនុស្ស​ក្នុង​សង្គម ដែល​ប្រកប​ទៅ​ដោយ​របៀប​រៀប​រយ​មាន​គ្រឿង​សំភារៈ​ប្រើប្រាស់ គ្រប់​គ្រាន់​មាន​ជំនឿ ចំណេះដឹង គ្រប់​បែប​យ៉ាង​ដើម្បី​ស្វែងរក​​ នូវ​សេចក្ដីសុខ ។


២. និយមន័យ​តាម​ទស្សនៈ៖ អរិយធម៌ គឺ​សំគាល់​ទៅ​លើ​ការ​រីកចម្រើន​លូតលាស់​នៃ​ជន​ជាតិ​ណា ​ មួយ​ដែល​ផ្ទុយ​នឹង​ភាព​ព្រៃផ្សៃ និង​មាន​ស្ថាប័ន ទ្រទ្រង់​ច្បាប់ និង​ការ​រស់នៅ​របស់​មនុស្ស​ប្រកប​ដោយ​សុខ​សន្តិភាព​។ ក្នុង​ន័យ​ទាំងពីរ​​ខាងលើ យើង​អាច​បង្រួម​សេចក្ដី​មក​ថា អរិយធម៌ គឺ​សំគាល់​នូវ​ការ​រស់នៅ ការ​រៀបចំ ជីវភាព​សង្គម​មនុស្ស​ឱ្យ​មាន​សេចក្ដីសុខ សេចក្ដី​ចំរើន​លូតលាស់​ទាំង​ផ្លូវ​កាយ​ និង​ផ្លូវចិត្ត ដើម្បី​សំរេច​គោលដៅ​ចុងក្រោយ​មួយ​គឺ​ភាព​សុខសាន្ដ។

៣. និយមន័យ​ទូទៅ​នៃ​វប្បធម៌ ន័យ​តាម​ស័ព្ទ៖ គឺ វប្បធម៌​មក​ពី​ពាក្យ វប្ប+ធម៌ វប្ប​ ៖ ការ​សាបព្រោះ ការ​បណ្ដុះ​ពូជ ការបង្កើត...។ ធម៌ ៖ ធម៌​ភាព វិធី ជា​ទ្រឹស្ដី​ឆ្ពោះ​ទៅ​រក​ការ​អនុវត្ត​យ៉ាង​សកម្ម...។ ដូចនេះ វប្បធម៌ គឺជា​ធម៌​ទាំងឡាយ​ណា​ដែល​ធ្វើ​អោយ​មានការ​លូតលាស់​រីកចម្រើន​ក្នុង​សង្គមមនុស្ស ទាំង​ផ្លូវកាយ​ទាំង​ផ្លូវចិត្ត ដែល​ទទួល​បាន​ពី​ការ​សិក្សា​អប់រំ និង​ការ​អនុវត្តន៍។