គេថា "ខ្វះការអប់រំ ខ្វះការអភិវឌ្ឍ" ។ ចូរពន្យល់ ?

សំណួរ ៖ គេថា "ខ្វះការអប់រំ ខ្វះការអភិវឌ្ឍ"។ ចូរពន្យល់ ?

ចម្លើយ ៖

ខ្វះការអប់រំ ខ្វះការអភិវឌ្ឍព្រោះថា ៖
  • ខ្វះធនធានមនុស្ស សម្រាប់ការពារ និងការកសាងជាតិ។ 
  • មានអនក្ខរជន ទុគ៌តជន ភាពក្រីក្រ ខូចបរិស្ថានដោយខ្វះចំណេះ។ 
  • កើតមានជំងឺឈឺថ្កាត់ អំពើអសកម្ម(ចោរកម្ម ឃាតកម្ម ហិង្សា…។ 
  • ខ្វះគំនិតច្នៃប្រឌិត គ្មានការត្រិះរិះពិចារណា រស់នៅដូចសត្វធាតុ។ 
  • គ្មានគំនិតបង្កើតស្នាដៃ គ្មានសាមគ្គីភាព ភាតរភាព ឯកភាព សិទ្ធិមនុស្ស លទ្ធិប្រជាធិបតេយ្យ មនសិការស្រលាញ់ា ការពារ ជាតិមាតុភូមិ។ 
  • បាត់បង់សេវាសង្គម កិត្តិយស សេចក្តីថ្លៃថ្នូរ បាក់ទឹកចិត្ត និងភាព អស់សង្ឃឹម។ 
  • មិនអាចអប់រំ សុខភាព អនាម័យ បរិស្ថាន សិទ្ធិក្នុងប្រជាធិបតេយ្យ ពិបាកក្នុងការកសាងប្រទេស រស់គ្មានប្រយោជន៍ ធ្ងន់ផែនដី។