តើគ្រូបង្រៀនត្រូវមានលក្ខណៈសម្បត្តិដូចម្តេចខ្លះដើម្បីក្លាយជាគ្រូបង្រៀនល្អពិតប្រាកដ?

សំណួរ ៖ តើគ្រូបង្រៀនត្រូវមានលក្ខណៈសម្បត្តិដូចម្តេចខ្លះដើម្បីក្លាយជាគ្រូបង្រៀនល្អពិតប្រាកដ?

ចម្លើយ ៖
ដើម្បីក្លាយជាគ្រូបង្រៀនល្អពិតប្រាកដ​ ពួកយើងត្រូវមានលក្ខណៈសម្បត្តិច្រើនយ៉ាងដូចជា ៖
  • មានកាយសម្បទាមាំមួន សុខភាពល្អ រហ័សរហួន រឹងមាំ ឈ្លាសវៃ។ 
  • មានសីលធម៌ល្អ គុណធម៌ជឿនលឿនចេះគោរពសិទ្ធមនុស្ស និងលិទ្ធិប្រជាធិបតេយ្យបានត្រឹមត្រូវ។ 
  • មានចំណេះដឹងទូលំទូលាយ ចំណេះធ្វើច្បាស់លាស់ ត្រឹមត្រូវ ប្រកបដោយបទពិសោធខ្ពស់។ 
  • ចេះស្វ័យសិក្សាស្រាវជ្រាវជាប្រចាំ និងមានឥរិយាបថល្អត្រឹមត្រូវ។ 
  • មានមនសិការជាតិ ឯកភាព សាមគ្គីភាព គោរពច្បាប់ និងមានគតិយុត្តិធម៌។