ហេតុអ្វីបានជាគេថាគ្រូបង្រៀនជាវិស្វករនៃព្រលឹង?

សំណួរ ៖ ហេតុអ្វីបានជាគេថាគ្រូបង្រៀនជាវិស្វករនៃព្រលឹង?

ចម្លើយ ៖
បានជាគេថាគ្រូបង្រៀនជាវិស្វករនៃព្រលឹង ព្រោះថាគ្រូបង្រៀនគឺជាអ្នកកសាង ធនធានមនុស្ស មកពីពាក្យ ថាវិស្វករនិងព្រលឹង ៖
  • វិស្វករ ៖ អ្នកធ្វើឲ្យសម្រេចការងារពលកម្ម (រាងកាយ ខួរក្បាល )ជា អ្នកមានគំនិតច្នៃប្រឌិត បង្កើតថ្មីនូវការងារបច្ចេកទេសគ្រប់បែបយ៉ាង។ 
  • ព្រលឹង ៖ មានវិញ្ញាណជានិច្ច មិនបាត់បង់ ឬផ្លាស់ប្តូរ។ដូចនេះវិស្វករនៃព្រលឹងជាអ្នកធ្វើឲ្យ បញ្ញាញាណមានការរីកចម្រើន ឈ្លាសវៃ។
គ្រូបង្រៀនជាវិស្វករនៃព្រលឹង ជាអ្នកអប់រំកសាងប្រាជ្ញាស្មារតីមនុស្ស ជាអ្នកបង្ហាញសេចក្តីសុខ និងការរីកចម្រើន ជាគ្រូពេទ្យព្យាបាលរោគល្ងង់ខ្លៅ គឺជាឃ្លាំងបញ្ញាញាណ និងជាអ្នកកសាងគ្រឹះ នៃជីវិតមនុស្សលោក។