តើគ្រូបង្រៀនមានភារកិច្ចប៉ុន្មានយ៉ាង? អ្វីខ្លះ?

សំណួរ ៖ តើគ្រូបង្រៀនមានភារកិច្ចប៉ុន្មានយ៉ាង? អ្វីខ្លះ?

ចម្លើយ ៖ 
គ្រូបង្រៀនមានភារកិច្ចប្រាំយ៉ាងគឺ ៖
  • មុនបង្រៀន(ត្រៀមមេរៀន ស្រាវជ្រាវឯកសារ ត្រៀមនូវសំណួរចម្លើយ ធ្វើកិច្ចតែងការបង្រៀន ត្រៀមសម្ភារៈឧបទេស និង ជ្រើសរើសវិធីសាស្ត្រ តាមពេលវេលា។ 
  • ពន្យល់ និងដឹកនាំការរៀនសូត្ររបស់សិស្ស ដោយបង្រៀនត្រឹមត្រូវតាមកិច្ចតែងការ គោរពពេលវេលា និងគោលនយោបាយរដ្ឋាភិបាល អនុវត្តតាមការណែនាំថ្នាក់លើ។ 
  • លើកទឹកចិត្តសិស្សឲ្យចូលរួមគ្រប់សកម្មភាព (ក្នុងថ្នាក់ និងក្រៅថ្នាក់) តាមរយៈការសរសើរ និងជូនរង្វាន់។ 
  • វាយតម្លៃកិច្ចការសិស្សឲ្យបានត្រឹមត្រូវ ជាសំណួរផ្ទាល់មាត់ឬសរសេរ។ 
  • ស្វ័យសិក្សាពេញមួយជីវិត ដោយរៀនភាសាបរទេស រៀនព័ត៌មានវិទ្យា រៀនបទពិសោធ ផ្តល់ឲ្យសិស្សរក្សាសាមគ្គីភាព​ យកចិត្តទុកដាក់ខ្ពស់ចំពោះសិស្ស មានទំនាក់ទំនង ល្អជាមួយសិស្សសង្គមជាតិ។