ដើម្បីបង្កើតអាជីវកម្មជាលើកដំបូង
មិនមែនជារឿងងាយស្រួលនោះឡើយ។
វាទាមទារជាមុននូវការរៀបចំគម្រោងនានាទៅតាមដំណាក់ៗ
នីមួយៗឲ្យបានច្បាស់លាស់។ រៀបចំគម្រោង
បង្កើតគន្លឹះចំណាយហិរញ្ញវត្ថុ និង
ការបំពេញសំណុំបែបបទនីតិវិធីផ្សេងៗទៀត
សុទ្ធតែជាដំណាក់កាលដែលសហគ្រិនត្រូវឆ្លងកាត់មុនបើកអាជីវកម្ម
។
ជាការផ្តល់ពន្លឺដល់ប្រិយមិត្តនៅថ្ងៃនេះ Thebnews
សូមលើកយកជំហានគោលសំខាន់ៗដល់លោកអ្នកដែលចង់ក្លាយជាសហគ្រិន
ត្រូវមាន មុនផ្តើមអាជីវកម្មរបស់ខ្លួន
ដោយលើកយកបង្ហាញជួនត្រួសៗតាមលំដាប់លំដោយដួចខាងក្រោម។
ជំហានទី១: សរសេរផែនការអាជីវកម្ម (Business Plan)
អ្នកមិនអាចសង់ផ្ទះដោយមិនដឹងប្លង់យ៉ាងម៉េចឡើយ។
ដូចគ្នានេះដែរ
ការបើកអាជីវកម្មមួយក៏ត្រូវចាប់ផ្តើមពីផែនការអាជីវកម្មដែរ។
ការសរសេរផែនការអាជីវកម្មកើតឡើងពីការសិក្សាពីអាជីវកម្មដែល
អ្នកចង់បើកឱ្យបានច្បាស់លាស់
ហើយត្រូវរៀបរាប់ពីទស្សនៈវិស័យ បេសកកម្ម លក្ខណៈផលិតផល
និងសេវកម្ម ការចាត់ចែងហិរញ្ញវត្ថុ រចនាសម្ព័ន្ធគ្រប់គ្រង
យុទ្ធិសាស្ត្រទីផ្សារ និងផែនការផ្សេងៗសំខាន់ៗជាច្រើនទៀត
ដើម្បីជាផែនទីសម្រាប់ដើរនៅពេលអាជីវកម្មចេញជារូបរាង។
ជំហានទី២:រៀនវគ្គបំពាក់បំប៉នផ្នែកអាជីវកម្ម
ជំនាញលើអាជីវកម្ម គឺចំណេះដឹងមួយទៀតរបស់អ្នក
ទុកជាគ្រឹះសម្រាប់បើកអាជីវកម្ម។ អ្នកត្រូវប្រាកដថា
អ្នកពិតជាមានសមត្ថភាពគ្រប់គ្រាន់
និងទទួលបានការបំពាក់បំប៉នច្បាស់លាស់ពីយុទ្ធសាស្ត្រផ្សេងៗក្នុង
ការគ្រប់គ្រងវិស័យអាជីវកម្ម។ តែបើអ្នកខ្វះខាតចំណុចត្រង់នេះ
លោកអ្នកត្រូវសិក្សាជំនាញទាំងនេះក្នុងគ្រឹះស្ថានសិក្សាណាមួយ
ដែលសក្ដិសមបំផុតសម្រាប់វិស័យអាជីវកម្មនេះ។
សម័យនេះ គឺជាយុគសម័យឌីជីថល
ដែលទាមទារឱ្យម្ចាស់អាជីវកម្មមានជំនាញ
និងបានសិក្សារៀនសូត្រជ្រៅជ្រះមិនថាតែជំនាញពាណិជ្ជកម្ម
សូម្បីតែជំនាញបច្ចេកវិទ្យាមួួយចំនួនដែលនឹងត្រូវប្រើសម្រាប់
គាំទ្រអាជីវកម្ម (ដូចជាបណ្ដាញសង្គម)ត្រូវស្វែងយល់ឱ្យបានច្បាស់។
យុទ្ធសាស្ត្រដែលបានពីការសិក្សា
មិនប្រាកដថាយកមកអនុវត្តទទួលបានជោគជ័យនោះទេ
ក៏ប៉ុន្តែវាជាទុនមួយនាំមកនូវគំនិត
និងយុទ្ធសាស្ត្រដែលឆ្លើយតបនឹងបច្ចុប្បន្នភាពប្រកួតប្រជែងជាច្រើន
ទៀត។
ជំហានទី៣: ជ្រើសរើសទីតាំងអាជីវកម្ម
ការជ្រើសរើសទីតាំងសម្រាប់បើកអាជីវកម្ម
គឺជាជំហានសំខាន់មួយទៀតបន្ទាប់ពីផែនការរបស់អ្នកត្រូវបាន
រៀបចំឡើងបានចប់សព្វគ្រប់។
គន្លឹះដ៏ល្អសម្រាប់ឲ្យអាជីវកម្មដ៏តូចរបស់អ្នកលេចឈ្មោះពីមុខ
សាធារណជនទូទៅគឺមានគម្រោង
និងការស្រាវជ្រាវច្បាស់លាស់ជាមុនលើទីតាំងភូមិសាស្ត្រ
ស្ថានភាពប្រកួតប្រជែង ទន្ទឹមនឹងការស្វែងយល់ពីនីតិវិធីច្បាប់ និង
ពន្ធដារនៅក្នុងតំបន់នោះផងដែរ។ (របៀបនៃការជ្រើសរើសទីតាំង
នឹងចុះផ្សាយនៅពេលឆាប់ៗនេះ)
ជំហានទី៤: បង្កើតទុនសម្រាប់បើកអាជីវកម្ម
ហិរញ្ញវត្ថុ ឬ
ទុនសម្រាប់បើកអាជីវកម្មអាចមិនមែនជាបញ្ហាប្រសិនបើអ្នកមានប្រាក់
គ្រប់គ្រាន់សម្រាប់បើកអាជីវកម្មរបស់ខ្លួន។
តែនៅមានច្រកផ្លូវជាច្រើនទៀតដែលអ្នកអាចបង្កើតអាជីវកម្ម
ទោះបីជាគ្មានប្រាក់គ្រប់គ្រាន់ ដូចជា ខ្ចីប្រាក់ ពីគ្រួសារ ឬ
មិត្តភក្ដិ ធនាគារ ឬ អាចចូលហ៊ុនគ្នាក៏បាន។ អានលម្អិត...
ជំហានទី៥: កំណត់ប្រភេទក្រុមហ៊ុន
ក្រុមហ៊ុនអាជីវកម្មរបស់អ្នកអាចបែងចែកជាច្រើនប្រភេទ មានជាអាទិ៍
ជាក្រុមហ៊ុនឯកកម្មសិទ្ធិ (Sole Proprietorship)
ជាក្រុមហ៊ុនសហកម្មសិទ្ធិ ( Partnership)
ជាក្រុមហ៊ុនទទួលខុសត្រូវមានកំណត់ (Limited Liability Company-LLC)
ជាសាជីវកម្ម ឬ ជាស្ថាប័នមិនស្វែងរកប្រាក់ចំណេញ។
អ្នកត្រូវកំណត់ប្រភេទក្រុមហ៊ុនរបស់អ្នកឲ្យបានច្បាស់
និងដោយការទទួលខុសត្រូវ។
ជំហានទី៦: សុំអាជ្ញាប័ណ្ណបើកអាជីវកម្ម
សម្រាប់ប្រទេសកម្ពុជា
ការចុះអាជ្ញាប័ណ្ណអាចធ្វើឡើងនៅក្នុងក្រសួងពាណិជ្ជកម្ម។
ការសុំអាជ្ញាប័ណ្ណគឺផ្នែកមួយនៃការទទួលស្គាល់ និង
ផ្តល់អាជ្ញាប័ណ្ណដល់ក្រុមហ៊ុនរបស់អ្នកអាចដំណើរការអាជីវកម្ម
ដោយស្របច្បាប់។
នេះអាចការពារហានិភ័យមួយចំនួនដូចជាការរំលោភកម្មសិទ្ធិបញ្ញា
ព្រមទាំងចែងពីកាតព្វកិច្ច
និងទំនួលខុសត្រូវនានាដែលអ្នកត្រូវបំពេញជាមុន ដូចជា
លក្ខខណ្ឌការងារ បង់ពន្ធដារជូនរដ្ឋជាដើម។
ជំហានទី៧: ស្វែងយល់ទំនួលខុសត្រូវលើបុគ្គលិក
ការបំពេញបែបបទខាងលើគ្រាន់តែជាដងវិថីមួយបើកច្រកផ្លូវឲ្យ
សហគ្រិនទាំងអស់អាចដំណើរការអាជីវកម្មមួយបានត្រឹមត្រូវស្របតាម
នីតិវិធីច្បាប់ប៉ុណ្ណោះ។
ប៉ុន្តែអ្វីដែលជាជំហានបន្ទាប់របស់អ្នកក្នុងនាមជាសហគ្រិន
ឬប្រធានក្រុមហ៊ុនគឺត្រូវមានទំនួលខុសត្រូវលើស្ថានភាពទូទៅរបស់
បុគ្គលិក។ ការបង់ពន្ធ ប្រាក់ខែ ប័ណ្ណធានារ៉ាប់រងសុខភាព
និងអត្ថប្រយោជន៍ផ្សេងៗគឺសុទ្ធតែទំនួលខុសត្រូវដែលសហគ្រិនត្រូវធ្វើ
ដើម្បីរក្សាតុល្យភាពការងាររវាងបុគ្គលិក និង
និយោជកឲ្យដើររលូតទៅមុខបាន
ក៏ប៉ុន្តែប្រការទាំងអស់នេះត្រូវធ្វើជាជំហ៊ានៗ។
សូមបញ្ជាក់ថា ចំណុចទាំងនេះសហគ្រិនត្រូវតែចេះ
និងយល់ឱ្យបានច្បាស់
ហើយអ្វីដែលពិសេសបំផុតនោះគឺដឹងពីឱកាសវាយលុយទីផ្សារ៕
ដកស្រង់ពី៖ TheBNews