មនុស្សណាម្នាក់កើតមកចង់ឲ្យខ្លួនជាអ្នកក្រ ឬ
នៅតែក្ររហូតនោះឡើយ។ ប៉ុន្តែប្រសិនបើខ្លួនក្រហើយ
លោកអ្នកត្រូវជីកឫសគល់សួរខ្លួនឯងថា
ហេតុអ្វីបានជាខ្លួននៅតែក្រ?
តើធ្វើដូចម្តេចទើបរើបម្រាស់ខ្លួនក្លាយជាអ្នកមានបាន?
ខាងក្រោមនេះ
គឺជាមូលហេតុទូទៅក្នុងចំណោមមូលហេតុផ្សេងៗទៀតដែលគេរកឃើញថា
ជាបុព្វហេតុនាំឲ្យលោកអ្នកនៅតែជាទាសករភាពក្រីក្រមិនអាច
ងើបមុខរួចក្លាយជាអ្នកមានបាន។
១) ចាយប្រាក់ខ្ជះខ្ជាយ
ការចាយប្រាក់ខ្ជះខ្ជាយហួសហេតុហូរដូចទឹក
គឺជាឫសគល់សំខាន់មួយនៅពីក្រោយភាពងើបមិនរួចពីស្ថានភាពក្រីក្រ។
នេះបញ្ជាក់ថា លោកអ្នកខ្វះយុទ្ធសាស្ត្របែកចែកហិរញ្ញវត្ថុហើយ។
ដូច្នេះ
ប្រការដ៏ល្អលោកអ្នកត្រូវប្រញាប់រួសរាន់ត្រួតពិនិត្យប្រាក់
ចំណាយរបស់អ្នកឡើងវិញឲ្យមានប្រសិទ្ធភាព ឬ អាចចំណាយលើអ្វីដែលអ្នកចាំបាច់ត្រូវការ កុំចំណាយលើអ្វីដែលអ្នកចង់បាន។
២) សន្សំប្រាក់បានតិច
តើអ្នកសន្សំប្រាក់បានប៉ុន្មានភាគរយនៃប្រាក់ខែរបស់អ្នក? ១០%?
២០%?
ចំនួននេះមិនស្ថិតនៅក្នុងគោលការណ៍ទូទៅនៃកម្មវិធីសន្សំប្រាក់
នោះឡើយ។ ការសន្សំប្រាក់ចាប់ពី៣០%
ឡើងគឺជារឿងល្អអាចឲ្យលោកអ្នករួចចេញពីក្រញាំភាពក្រីក្របាន។
ដើម្បីសន្សំប្រាក់ឲ្យបានគ្រប់គ្រាន់ លោកអ្នកមិនត្រូវសន្សំប្រាក់ដែលនៅសល់ពីការចំណាយនោះឡើយ ពោលគឺត្រូវចាយលុយដែលនៅសល់ពីការសន្សំ។ ទឹកប្រាក់សន្សំត្រូវតែជាប្រាក់អាទិភាពមានភាគរយខ្ពស់នៅក្នុងប្រាក់ខែរបស់អ្នក។
៣) ជំពាក់បំណុលគេច្រើនពេក
បើលោកអ្នកចំពាក់បំណុលគេឡើងវ័នករនោះ
នេះមិនមែនជារឿងចៃដន្យនោះឡើយដែលធ្វើឲ្យលោកអ្នករលាស់ខ្លួនមិន
រួចចេញពីភាពក្រីក្រ។
ក្នុងករណីលោកអ្នកជំពាក់ប្រាក់ធនាគារចាប់ពីពីរកន្លែងឡើងទៅ
លោកអ្នកដាច់ខាតត្រូវរកប្រាក់ទៅបង់រំលោះក្នុងធនាគារណាមួយដែល
មានអត្រាការប្រាក់ខ្ពស់ជាង (មុនគេ)។
៤) គ្មានគម្រោងច្បាស់លាស់
សុបិន្ដចង់ក្លាយជាអ្នកមានគ្រាន់តែជារឿងស្រមើស្រមៃប៉ុណ្ណោះ
ប្រសិនបើលោកអ្នកគ្មានគម្រោងច្បាស់លាស់ណាមួយលើដំណើរវិថីជីវិត
របស់ខ្លួន។
នេះអាចជាហេតុផលមួយធ្វើឲ្យលោកអ្នកចំណាយប្រាក់ខ្ជះខ្ជាយ និង
មិនបានសន្សំប្រាកទុកសម្រាប់ខ្លួនឯង។
ការដែលគ្មានគម្រោងសម្រាប់ខ្លួនឯង
ស្មើនឹងរៀបចំផ្លូវដើរឲ្យខ្លួនឯងទៅមាត់ជ្រោះបរាជ័យផងដែរ។
ប្រការដ៏ល្អ លោកអ្នកត្រូវរៀបចំគម្រោងមួយឡើង
ហើយប្រើប្រាស់ហិរញ្ញវត្ថុទៅលើគម្រោងនោះឲ្យមានប្រសិទ្ធភាព។
៥) គ្មានប្រាក់ត្រៀមទុកក្នុងករណីសង្គ្រោះបន្ទាន់
អ្នកជំនាញហិរញ្ញវត្ថុបានផ្តល់ដំបូន្មានថា
លោកអ្នកត្រូវមានប្រាក់ទុកសម្រាប់ខ្លួនឯងនៅពេលមានករណីបន្ទាន់
ណាមួយស្មើនឹងចំនួន ៦ ខែនៃប្រាក់ខែគោលរបស់អ្នក។
លោកអ្នកត្រូវដឹងថា គ្រាអាសន្ន ឬ
ស្ថានភាពចាំបាច់ណាមួយនឹងកើតមានចំពោះលោកអ្នកនៅថ្ងៃណាមួយ
ជាក់ជាមិនខាន។ ដូច្នេះ
ប្រសិនបើមានប្រាក់បំរុងទុកសម្រាប់ខ្លួនឯងហើយនោះ
វានឹងជួយការពារលោកអ្នកមិនឲ្យធ្លាក់ខ្លួនជាកូនបំណុលរបស់
គេ។
៦) មានភាពយឺតយ៉ាវក្នុងការសន្សំប្រាក់
ការសន្សំប្រាក់មិនទាន់ពេលវេលា មិនខុសអ្វីពាក្យចាស់លោកពោលថា «ចោរលួចទើបធ្វើរបង ដល់ពេលប្រឡងទើបខំរៀន»
នោះឡើយ។ ភាពយឺតយ៉ាវនៃការសន្សំប្រាក់
នឹងរុញច្រានលោកអ្នកឲ្យធ្លាក់ក្នុងរណ្តៅភាពក្រីក្រ
ប្រសិនបើករណីបន្ទាន់ណាមួយដូចបានរៀបរាប់នៅចំណុចទី៥
កើតមានឡើង។ គន្លឹះដ៏ល្អ ទោះបីជាលោកអ្នករកប្រាក់បានតិចឬ
ច្រើនយ៉ាងណាក៏ដោយ ត្រូវធ្វើយ៉ាងណាសន្សំប្រាក់ឲ្យបាន
ជៀសវាងនិយាយពាក្យថាស្តាយក្រោយនៅថ្ងៃខាងមុខ។
៧) គិតតែពីបច្ចុប្បន្នភាព បំភ្លេចអនាគតកាល
រកមួយថ្ងៃចាយមួយថ្ងៃនេះ មានន័យថា
មាត់ជ្រោះភាពក្រីក្រកំពុងរង់ចាំលោកអ្នក។
បើលោកអ្នករកប្រាក់សម្រាប់តែផ្គត់ផ្គង់នៅថ្ងៃនេះ
ធានាថាលោកអ្នកនឹងក្លាយជាកូនបំណុលនៅថ្ងៃអនាគតជាក់ជាពុំខាន។
ត្រូវលុបបំបាត់ចោលឥរិយាបថ «ទិញមុនបារម្ភក្រោយ» ហើយប្រកាន់យកគំនិត «សន្សំមុនមានក្រោយ» ឲ្យជាប់នៅក្នុងខ្លួនជានិច្ច។
៨) បោះពងមាន់ល្អចូលក្នុងកន្ត្រកស្អុយ
លោកអ្នកពិតរីករាយពេលសន្សំប្រាក់បានច្រើនស្របតាមក្តីប្រាថ្នា
របស់ខ្លួន សម្រាប់យកទៅប្រើប្រាស់ ឬ
វិនិយោគលើគម្រោងណាមួយរបស់ខ្លួន។ ប៉ុន្តែលោកអ្នកធ្លាប់គិតថា
ការយកលុយសន្សំយូរឆ្នាំនេះទៅប្រើប្រាស់
ប្រៀបដូចជាបោះពងមាន់ល្អចូលទៅក្នុងកន្ត្រកស្អុយមួយ
ដូច្នេះដែរ។ អត្ថន័យនេះចង់បញ្ជាក់ថា
លោកអ្នកត្រូវប្រើប្រាស់ប្រាក់ដែលបានសន្សំយកទៅវិនិយោគឲ្យបាន
ច្រើនទម្រង់ ឬ គម្រោងជៀសវាងបែកកង់មួយនៅកង់មួយទៀត។
៩) មានគំនិតសុញច្រើន គ្មានការប្ដេជ្ញាចិត្ត
តើអ្នកធ្លាប់និយាយពាក្យថា« ខ្ញុំរកលុយមិនបានច្រើនសោះ!
ទំនិញសុទ្ធតែឡើងថ្លៃ ហើយមិនអាចដោះបំណុលគេបានទៀត»។
ទាំងនេះគឺជាគំនិតសុញមួយដែលធ្វើឲ្យលោកអ្នកពិបាកប្រាស់ខ្លួន
ចេញពីភាពក្រីក្របាន។ ឈប់ត្អូញត្អែរ និង ឈប់យកលេសសម្រាប់ខ្លួនឯង
ហើយចាប់ផ្តើមប្ដេជ្ញាចិត្តដើម្បីបុព្វហេតុជីវិតឡើងវិញប្រកបដោយ
ទំនួលខុសត្រូវ និងការផ្លាស់ប្ដូរមួយឈានទៅរកភាពជោគជ័យ៕
ដកស្រង់ពី Thebnews