ចម្លើយ ៖
- ធនធានមនុស្ស ៖ ជាមនុស្សពេញលេញបរិបូរដោយចំណេះដឹង និងការបណ្តុះបណ្តាល ជាប្រភពថាមពលសំរាប់ កសាងជាតិ។
- ការអភិវឌ្ឍ ៖ ការធ្វើឲ្យប្រែប្រួលឆ្ពោះទៅរកភាពរីកចម្រើន។ ដូចនេះប្រទេសមួយ រីកចម្រើនទៅបានអាស្រ័យ មានដោយការ អប់រំព្រោះការអប់រំជាការកសាងធនធានមនុស្ស ដែលទាមទារគំនិតអប់រំបួនយ៉ាងគឺ ៖
- ការបណ្តុះបណ្ដាលបញ្ញាស្មារតី ទាក់ទងការត្រិះរិះពិចារណាថ្លឹងថ្លែងរកហេតុផល គួបផ្សំ សីលធម៌ សង្គម ដែលមានទំនាក់ ទំនងជិតស្និទ្ធជាមួយនឹងខួរក្បាល (ចំណេះដឹងទូលាយ បច្ចេកទេសវិទ្យាសាស្ត្រទំនើប មានចំណេះធ្វើ បទពិសោធសិក្សា ស្រាវជ្រាវ គោរពសិទ្ធិមនុស្ស ប្រជាធិបតេយ្យ មនសិការ សាមគ្គីល្អ គតិយុត្តិធម៌រហ័ស រហួន ឈ្លាសវៃ។
- ការបណ្តុះបណ្ដាលផ្លូវចិត្ត–គំនិត ៖ ឆន្ទៈមោះមុត អង់អាច ក្លាហានចូលរួមអភិវឌ្ឍជាតិ ទប់ទល់សកម្មភាពអសកម្មមាន ស្មារតីសាមគ្គីជាតិ អហិង្សាចេះយោគយល់ ស្រលាញ់ ការពារអត្តសញ្ញាណជាតិ។
- ការបណ្តុះបណ្ដាលទេពកោសល្យ–ស្នាដៃ ៖ ចេះធ្វើសកម្មភាព មានប្រយោជន៍ ក្នុងការកសាងប្រវត្តិសាស្ត្រសង្គម ជាតិ ដោយមិនប្រកាន់ វណ្ណៈ ឋានៈពណ៌ សម្បុរ នយោបាយ ជំនឿសាសនា…។
- ការបណ្តុះបណ្ដាលកាយសម្បទា សុខភាព អនាម័យ ៖ ចេះថែទាំសុខភាពល្អ មាំមួន កម្លាំងខ្លាំងក្លា ប្រាជ្ញាឈ្លាសវៃ ដោយ ប្រកាន់ទស្សនៈ ផឹកស្អាតហូបស្អាត រស់នៅស្អាត ដើម្បីចូលរួមវិភាគទាន អភិវឌ្ឍប្រទេសជាតិ។