ហេតុអ្វីបានជាអ្នកចង់ធ្វើជាគ្រូបង្រៀន ?ព្រោះអ្វី ?

សំណួរ ៖ ហេតុអ្វីបានជាអ្នកចង់ធ្វើជាគ្រូបង្រៀន ?ព្រោះអ្វី ?

ចម្លើយ ៖
បានជាខ្ញុំចង់ធ្វើជាគ្រូបង្រៀនដោយសារ បំណងប្រាថ្នាចង់អប់រំដល់ កុមារាកុមារី យុវជនជាអ្នកបន្តវេនពីមនុស្សចាស់ ធ្វើការអភិវឌ្ឍន៍ខ្លួន ដើម្បីក្លាយជា ពលរដ្ឋល្អ ដែលមានប្រយោជន៍ជាទីសង្ឃឹម និងជាសសរទ្រូងប្រទេសជាតិដូចជា ផ្ដល់ ការអប់រំសំខាន់ៗមួយចំនួនគឺ :
  1. អប់រំឲ្យមានចំណេះដឹងទូលំទូលាយ និងមានលក្ខណៈវិទ្យាសាស្ត្របច្ចេកទេសជឿនលឿន។ 
  2. អប់រំឲ្យមានសីលធម៌ គុណធម៌ល្អចេះគោរពសិទ្ធិមនុស្ស និងលទ្ធិប្រជាធិបតេយ្យ។ 
  3. អប់រំឲ្យមានសុខភាពល្អ សាមគ្គីភាពល្អ និងយល់ដឹងពីបរិស្ថានល្អ។ 
  4. អប់រំឲ្យចេះស្រាវជ្រាវរកចំនេះដឹងថ្មីៗ បទពិសោធល្អៗ ចេះស្វ័យអភិវឌ្ឍ ខ្លួនឯង និងមានមនសិការខ្ពស់ចំពោះ ប្រទេសជាតិ។ 
  5. អប់រំឲ្យចេះរិះរកល្បិច និងវិធីសាស្ត្រល្អៗ ក្នុងការផ្តល់ចំណេះដឹង និងអប់រំមនុស្សជំនាន់ក្រោយ ឲ្យក្លាយជាពលរដ្ឋល្អ ពីព្រោះថា : 
  •  គ្រូជាអ្នកកសាងធនធាន ;សាងគុណធម៌ ;គុណភាពមនុស្ស។ 
  • គ្រូជាអ្នកសង់គ្រឹះជីវិតមនុស្ស និងជាគ្រូពេទ្យបំបាត់ភាពល្ងង់។ 
  • គ្រូជាអ្នកដឹកនាំសតិបញ្ញា កសាងបញ្ញា និងគឺជាវិស្វករបញ្ញារបស់ជាតិ។ 
  • គ្រូជាអ្នកនាំផ្លូវទៅរកសេចក្តីសុខ ភាពថ្លៃថ្នូរ និងសុភមង្គល។ 
  • គ្រូជាវិស្វករនៃព្រលឹង និងជាឃ្លាំងបញ្ញារបស់ជាតិ។ 
  • គ្រូជាបុព្វការីជន ជាឪពុកម្តាយទីពីររបស់សិស្ស ជាបុគ្គលដែលគួរគោរព និងជាមនុស្សដែលលះបង់ប្រយោជន៍ខ្លួនឯង ដើម្បីជាប្រយោជន៍ជាតិ។